លោក ទេព រិ​ន​ដា​រ៉ូ ក្លាយជា​ឧ​ត្ត​ម​សេនីយ៍​ឯក

Give our kids a better deal
លោក ទេព រិនដារ៉ូ ក្លាយជាឧត្តមសេនីយ៍ឯក

1 of 3  

ភ្នំពេញ: លោក ទេព រិនដារ៉ូ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាតារាភាពយន្ដនៅក្នុងដួងចិត្តខ្មែរគ្រប់រូប លោកមិនត្រឹមតែមានកេរ្តិ៑៍ឈ្មោះល្បីនៅក្នុងសង្គមខ្មែរនោះទេ នៅលើឆាកអន្តរជាតិក៏គេស្គាល់លោកថា ជាតារាភាពយន្ដខ្មែរដែលមានភាពលេចធ្លោខាងទេពកោសល្យសម្ដែង ជាមួយបទពិសោធន៍ដ៏សម្បូរបែបក្នុងរយៈពេលជាងម្ភៃឆ្នាំមកហើយ ហើយពេលនេះនៅតែរក្សាតំណែងជាតារាសម្ដែងមានទេពកោសល្យខ្ពស់ដដែល។

លោក ទេព រិនដារ៉ូ ក្នុងវ័យហាសិបឆ្នាំស្ដើង ទោះបីជាដៃគូរបស់លោកដែលប្រិយមិត្តទស្សនិកជនកោតសរសើរថា សម្ដែងជាមួយគ្នាសក្ដិសមបំផុត បានឈប់ពីវិស័យសិល្បៈទៅរស់នៅឯសហរដ្ឋអាមេរិក គឺអ្នកនាង អម្ពរ ទេវី ទៅចោលលោកក៏ដោយ ក៏លោក ទេព រិនដារ៉ូ នៅតែឈរលើលំដាប់តារាលេខ១ គឺនៅមានសិល្បការិនីជំនាន់ក្រោយជាច្រើនធ្វើជាដៃគូសម្ដែងជាមួយលោក ដូចជា អ្នកនាង ស្វែង សុជាតា, កញ្ញា ញឹម ចាន់ថន និងអ្នកនាង ហ៊ឹម សុភី តារាចម្រៀង ជាដើម។

លោក ទេព រិនដារ៉ូ បានក្លាយជាតារាភាពយន្ដតាំងពីទសវត្សរ៍ឆ្នាំ១៩៨៧ ហើយមានកេរ្តិ៍ឈ្មោះល្បីក្នុងឆ្នាំ១៩៨៩ ដោយចាប់តាំងពីពេលនោះមក លោកធ្លាប់បានចូលរួមសម្ដែងថតភាពយន្ដខ្នាតធំ (៣៥មិលី្លម៉ែត្រ) និងខ្នាតតូច (វីដេអូ) ប្រមាណរាប់រយរឿងឯណោះ។ ជាពិសេសនោះ កន្លងមកលោកធ្លាប់ចូលរួមសម្ដែងថតភាពយន្ដថ្វាយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានជាច្រើនរឿងផងដែរ។

លោក ទេព រិនដារ៉ូ បានឲ្យដឹងថា លោកក៏ធ្លាប់បានទទួលរហស្សនាមជាវីរសិល្បករ និងទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់សេនា ពីអតីតព្រះមហាក្សត្រ កាលពីឆ្នាំ២០០១។ លើសពីនេះ នៅឆ្នាំ២០០៥ លោក ទេព រិនដារ៉ូ ក៏ទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ពីព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ។ ដោយឡែក កាលពីឆ្នាំ២០០៤ វិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានផ្ដល់ងារឲ្យលោក ទេព រិនដារ៉ូ ជាវីរៈសិល្បករផងដែរ។

លោក ទេព រិនដារ៉ូ តារាសម្ដែងពោះម៉ាយបានយូររូបនេះ និយាយថា កន្លងមកលោកធ្លាប់សម្ដែងថតភាពយន្ដដែលជាស្នាព្រះហស្ថរបស់ អតីតព្រះមហាក្សត្រ រឿង “ប្រាសាទនៅកណ្ដាលព្រៃព្រឹក្សា” ដោយលោកសម្ដែងជាតួអ្នកអង្គម្ចាស់ឥទ្ធិពល ដែលមានឋានៈជាឧត្តមសេនីយ៍។ ក្រៅពីនេះ នៅមានជាច្រើនរឿងទៀត។

លោកទេព រិនដារ៉ូ បន្តថា កន្លងមកលោកធ្លាប់ចេញទៅសម្ដែងជូនបងប្អូនខ្មែរយើង ដែលរស់នៅក្រៅប្រទេសជាច្រើន ដូចជា នៅបារាំង អូស្ដ្រាលី អាមេរិក ចិន កូរ៉េ និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនទៀត។

ទាក់ទងនឹងជីវិត ស្នេហា លោក ទេព រិនដារ៉ូ និយាយថា រឿងស្នេហាខ្ញុំសូមមិននិយាយនោះទេ គឺបងប្អូនប្រិយមិត្តទស្សនិកជនគេបានដឹងថា ខ្ញុំជាបុរសពោះម៉ាយ ហើយខ្ញុំក៏មិនទាន់គិតរឿងស្នេហាអីទៀតដែរ ព្រោះជាប់រវល់ការងារបម្រើសិល្បៈច្រើន គ្មានថ្ងៃសម្រាកសម្រាប់ស្នេហាទេ មួយវិញទៀត ការងារហាងកាហ្វេរបស់ខ្ញុំនៅឯខេត្តសៀមរាប ក៏មមាញឹកដែរ។

ចូល មកដល់ឆ្នាំ២០១២នេះ លោក ទេព រិនដារ៉ូ បានល្បីតាម Facebook ថា ក្លាយជាឧត្តមសេនីយ៍ឯកផ្កាយ៣ នោះជារឿងពិត ព្រោះថ្មីៗនេះ គេសង្កេតឃើញលោកស្លៀកពាក់ឯកសណ្ឋាន ជាឧត្តមសេនីយ៍ឯក យ៉ាងត្រឹមត្រូវ ហើយមានកូនទាហានយ៉ាងច្រើនទៀតផង។ តែនៅពេលជួបអ្នកយកព័ត៌មានយើង លោក ទេព រិនដារ៉ូ និយាយលេងថា  “ខ្ញុំបានឡើងឧត្តមសេនីយ៍យូរហើយ តាំងពីថតរឿងថ្វាយព្រះមហាក្សត្រ រឿងប្រាសាទនៅកណ្ដាលព្រៃព្រឹក្សា ហើយឆ្នាំ២០១២នេះ កាលពីពាក់កណ្ដាលខែកុម្ភៈ ខ្ញុំទទួលពានរង្វាន់អាណាចក្រតារា បន្ទាប់មកនៅពាក់កណ្ដាលខែមេសា ថ្មីៗនេះ ខ្ញុំបានឡើងឋានៈជាឧត្តមសេនីយ៍ឯក តែមិនមែនជាមន្ត្រីយោធាពិតប្រាកដនោះទេ” គឺឋានៈឧត្តមសេនីយ៍ឯកនោះ នៅក្នុងភាពយន្ដរឿង “ពន្លកស្នេហ៍ក្បែរជាយដែន” ដែលបានចាប់ផ្ដើមថតកាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០១២ កន្លងមក (សូមបញ្ជាក់ថា មិនមែនពាក់ផ្កាយជាមន្ត្រីយោធាពិតប្រាកដពីរាជរដ្ឋាភិបាលទេ) គឺអ្នកដឹកនាំរឿងជាអ្នកបំពាក់ឲ្យ ដើម្បីថតភាពយន្ដរឿង “ពន្លកស្នេហ៍ក្បែរជាយដែន” សម្រាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងពេលឆាប់ៗខាងមុខនេះ។

ប៉ុន្តែទោះជាលោកពាក់ផ្កាយថតភាពយន្ដក៏ដោយ ក៏បងប្អូនប្រិយមិត្តទស្សនិកជនមួយចំនួន បានលើកឡើងថា បើសិនជាលោក ទេព រិនដារ៉ូ ជានាយទាហានពិតប្រាកដនោះ គឺរិតតែសក្ដិសមបំផុត ព្រោះកន្លងមក លោកធ្លាប់ទៅសិក្សាបើកយន្ដហោះ និងសិក្សាផ្នែកកងទ័ព នៅរុស្ស៊ី និងវៀតណាម ជាច្រើនឆ្នាំផងដែរ មុនពេលលោកឈានចូលប្រឡូកក្នុងវិស័យសិល្បៈ។

នៅពេល អ្នកយកព័ត៌មានយើងសួរលោក ទេព រិនដារ៉ូ ថា ចុះបើរាជរដ្ឋាភិបាលពាក់ផ្កាយឲ្យលោកពិតប្រាកដមែន តើលោកយល់ព្រមដែរទេ? លោក ទេព រិនដារ៉ូ សើចរួចពោលថា “កុំយករឿងប្រទេសជាតិមកនិយាយលេងអី ... សម្បត្តិខ្ញុំត្រឹមតែជាសិល្បករ បម្រើមហាជន និងបម្រើវប្បធម៌ជាតិ មិនដែលធ្វើកងទ័ពបម្រើជាតិផង មានស័ក្ដិឯណាមកពាក់ កុំថាឡើយដល់ពាក់ផ្កាយ (ខ្ញុំមិនហ៊ានទេ) តែបើពាក់ផ្កាយសម្ដែងក្នុងរឿងភាពយន្ដ ខ្ញុំហ៊ាន ព្រោះនោះជាសិល្បៈ”។

ជាចុងក្រោយ លោក ទេព រិនដារ៉ូ បានបញ្ជាក់ថា ផ្កាយ៣ លើស្មាលោកនេះ ជាផ្កាយក្នុងខ្សែភាពយន្ដរឿង “ពន្លកស្នេហ៍ក្បែរជាយដែន” របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលថតបានជាង ១០ ភាគហើយ គឺសាច់រឿងតម្រូវឲ្យលោកធ្វើជាឧត្តមសេនីយ៍។ រឿងនេះ ថតដើម្បីលើកទឹកចិត្តកងទ័ពសមរភូមិមុខ៕

Views: 259

Comment

You need to be a member of Cambodia Star | Khmer Celebrity Community to add comments!

Join Cambodia Star | Khmer Celebrity Community

Popular Khmer Stars Online, Hollywood, News, Photo, Production, Musician, Karaoke, Movie, Singer, Performer, Film, TV, Celebrity in Cambodia

How To Become our Partner Link

Being our website partner means we will list your website as our Partner Link right here. If you would like to be considered as our partner, please Contact Us and send your website URL. Sokunkanha Cambodia Lover

Khmer Magazine. Cambodian star| Khmer news| Khmer star| Khmer music, find all Khmer stars now. Are you singers, photographer, production co. and model working in the Cambodia entertainment industry? cambodian star net

Khmer star, Cambodian celebrity, Khmer magazine, Khmer singer, Cambodian entertainment, Khmer musics. Thank You Very Much For Visiting our Popular Khmer Stars Website: www.CambodiaStars.Com, Please Come Again Soon for More new Photos and Videos. Orkun nas!, ខុំ្ញសូមអរគុណ!

Cambodia Stars.Com counters!

 

 

Birthdays

There are no birthdays today

© 2013   Created by CambodiaStars.Com.

Badges  |  Report an Issue  |  Terms of Service